
ក្រុមហ៊ុនខេម អេហ្គ្រីខលឈ័រ
ក្រុមហ៊ុនខេម អេហ្រ្គីខលឈ័រ អ៊ីមផត អិចផត ជាក្រុមហ៊ុនដែលបានចុះបញ្ជីរ និងមានប្រតិបត្តិការនៅកម្ពុជានៅឆ្នាំ ២០១៥ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយថ្នាំកសិកម្ម និងជីបំប៉នគ្រប់ប្រភេទ ដែលបានជ្រើសរើសដៃគូរជាក្រុមហ៊ុនអន្តរជាតិ ដែលមានប្រភពពីប្រទេស អ៊ីស្រាអែល និងប្រទេសជឿនលឿនលើវិស័យកសិកម្មផ្សេងទៀត ដើម្បីធានាបាននូវការនាំយកផលិតផលថ្មីៗ ក៏ដូចជាបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ក្នុងការរួមចំណែកដោះស្រាយបញ្ហាបច្ចេកទេស និងការគ្រប់គ្រងកត្តាចង្រៃ អោយមានប្រសិទ្ធភាព និងបង្កើនប្រាក់ចំណេញ និងកាត់បន្ថយថ្លៃដើម ប្រកបដោយនិរន្តភាពដល់កសិករនៅកម្ពុជា។
ក្រៅពីការនាំចូលផលិតផល ក្រុមហ៊ុន ខេម អេហ្រ្គីខលឈ័រ អ៊ីមផត អិចផត បានចូលរួមយ៉ាងសកម្មនូវសកម្មភាពផ្សព្វផ្សាយរៀបចំសិក្ខាសាលា បើកវគ្គបណ្តុះបណ្តាល បច្ចេកទេស ប្រជុំកសិករ ការធ្វើរស្រែ ចំការបង្ហាញដល់កសិករ នៅទូទាំងប្រទេសកម្ពុជា ដែលមានការដាំដុះដំណាំគោលដៅសំខាន់ៗ។

ផ្តល់នូវដំណោះស្រាយពេញលេញ និងចំណេះដឹង បច្ចេកទេសដល់កសិករ តាមរយៈការនាំយកនូផលិតផល ដែលមានគុណភាពខ្ពស់ និងផ្តល់នូវសេវាកម្មប្រឹក្សា បច្ចេកទេស ដើម្បីកសិករទទួលបានផលចំណេញជាអតិបរិមា ពីការធ្វើកសិកម្ម

ជួយកសិករខ្នាតតូច-ធំទាំងផ្នែកបច្ចេកទេស និងចំណេះដឹង ឲ្យបង្កើនការប្រមូលផល និងអត្រាប្រាក់ចំណេញសេដ្ឋកិច្ចរបស់ពួកគេដោយទំនុកចិត្ត សម្រាប់ការគាំទ្រជាប់លាប់នៃផលិតផល និងសេវាកម្មរបស់យើង។
សកម្មភាពទីផ្សារ
យើងខិតខំផ្សព្វផ្សាយផលិតផលរបស់យើងទៅក្នុងព្រឹត្តិការណ៍នានា ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនសក្តានុពល និងកសាងការយល់ដឹងអំពីម៉ាកយីហោ។ តាមរយៈការប្រើប្រាស់សកម្មភាពទីផ្សារដ៏ឆ្លាតវៃ យើងបង្កើតនូវវត្តមាន និងផលប៉ះពាល់វិជ្ជមានរបស់យើងនៅក្នុងព្រឹត្តិការណ៍ទាំងនេះ។
យើងផ្សព្វផ្សាយផលិតផលកសិកម្មរបស់យើងប្រកបដោយប្រសិទ្ធភាព ទៅដល់កសិករកាន់តែទូលំទូលាយ និងកសាងម៉ាកយីហោរឹងមាំនៅក្នុងទីផ្សារកសិកម្ម។







